កត្តាដែលធ្វើអោយបេតុងមាន Strength ខ្ពស់
មានមូលហេតុជាច្រើនដែលអាចបណ្តាលអោយបេតុងមាន Strength ខ្ពស់ល្អៈ
I.សំភារៈសំរាប់លាយបេតុង
1. ការប្រើប្រាស់សំភារៈដែលមានគុណភាពល្អដូចជា ថ្ម, ខ្សាច់ស្អាត (គ្មានលាយល្បាយដី), និងទឹកស្អាត (ទឹកដែលអាចផឹកបាន)
2. ការប្រើប្រាស់ប្រភេទស៊ីម៉ង់ត៍តំរូវតាមលក្ខខណ្ឌទីតាំងសំណង់
3. ការប្រើប្រាស់ស៊ីម៉ង់ដែលបានថែរក្សាទុកដាក់នៅទីកន្លែងដែលគោរពតាមបទដ្ឋានត្រឹមត្រូវ (ស៊ីម៉ង់ដែលបានរក្សាទុកនៅផុតពីដី, ស្អាត, ស្ងួត និងមានខ្យល់អាកាសសមស្រប)
4. ការប្រើប្រាស់ថ្ម ដែលមានភាពរឹងមាំ ដែលអាចជួយអោយធ្វើអោយបេតុងមានភាពរឹងមាំ
5. ការប្រើប្រាស់ថ្ម និងខ្សាច់ដែលគ្មានប្រតិកម្មជាមួយសារធាតុគីមីផ្សេងៗ ដើម្បីកុំអោយស៊ីម៉ង់ត៍មានប្រតិកម្មជាមួយ ដែលជាហេតុធ្វើអោយភាពខាំជាប់របស់ស៊ីម៉ង់ធ្លាក់ចុះ
6. ការប្រើប្រាស់ថ្មដែលស្អាត គ្មានជាប់ជាមួយល្បាយដីផ្សេងៗ
7. ការប្រើប្រាស់ថ្ម និងខ្សាច់ដែលស្ងួតល្អ
8. ការប្រើប្រាស់ ADMIXTURES ជាជំនួយ
9. ការប្រើប្រាស់ថ្ម និងខ្សាច់ដែលមានទំហំ និងរូបរាងត្រឹមត្រូវ
10. ថ្មរាងមូល ធ្វើអោយការងារបេតុងមានភាពងាយស្រួល
11. ថ្មរាងជ្រុងច្រើន ធ្វើអោយការងារបេតុងមានភាពពិបាក ដូចជា ពិបាកផ្ទេរ, ពិបាករំញ័រ ប៉ុន្តែអាចធ្វើអោយបេតុងមានភាពរឹងមាំល្អ បើប្រៀបធៀបនឹងថ្មរាងមូល
II. ការលាយបេតុង
1. បេតុងត្រូវលាយអោយបានសព្វល្អ
2. ពេលវេលាលាយបេតុង ត្រូវមានរយៈខ្លីបំផុត
3. ការលាយបេតុងត្រូវគោរពតាមបទដ្ឋានបច្ចេកទេស
4. ការប្រើប្រាស់ ADMIXTURES ដើម្បីអោយការងារបេតុងមានភាពងាយស្រួល (ជៀសវាងការថែមទឹក ដែលជាហេតុបណ្តាលអោយ Strength បេតុងចុះខ្សោយ
III. ការដឹកជញ្ជូនបេតុង
1. ការដឹកជញ្ជូនបេតុងត្រូវមានរយៈខ្លីបំផុតដោយគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ
2. ជៀសវាងវិយោគកម្ម (segregation) ព្រោះវានឹងធ្វើអោយបេតុងចុះខ្សោយ (យើងអាចជៀសវាងវិយោគកម្មបានដោយត្រួតពិនិត្យទៅលើបេតុងថា បេតុងមិនមានលក្ខណៈស្ងួតពេក ឬសើមពេក
IV. ការបង្ហាប់បេតុង
1. ការបង្ហាប់បេតុងត្រឹមត្រូវនឹងជួយពង្រឹងភាពរឹងមាំរបស់បេតុង
2. ត្រូវបង្ហាប់បេតុងបន្ទាប់ពីបេតុងត្រូវបានផ្ទេរចូលទៅក្នុងពុម្ពរួចហើយ
3. ការបង្ហាប់បេតុងត្រូវគោរពតាមលក្ខណៈបច្ចេកទេស
V. ការថែរក្សាបេតុង
1.ត្រូវគ្រប់បេតុង (curing) ជាមួយសំភារៈដែលបៀមទឹក ដើម្បីធ្វើអោយបេតុងមានសំណើមជាប់ជានិច្ចដែលជាហេតុធ្វើអោយការខាំជាប់គ្នារវាង cement paste, ថ្ម និងខ្សាច់កាន់តែរឹងមាំ
2. Curing អាចកាត់បន្ថយការប្រេះរបស់បេតុងបានយ៉ាងល្អ ដែលធ្វើអោយបេតុងកាន់តែរឹងមាំ
ខ្ញុំបាទសូមអរគុណដែលបានបង្ហាញពីចំណេះដឹងទាំងនេះបានមកដល់ប្អូនជំនានក្រោយនេះពិតជាអរគុណមែន
ReplyDelete