Search This Blog

Thursday, March 29, 2012

ព័ត៌មានគម្រោងស្ថាបនាផ្លូវ សួន ភ្លើងបំភ្លឺ នៅទីក្រុងភ្នំពេញ

ទីតាំង៖ ចាប់ពីគល់ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ដល់ច្រាំងមុខ ការដ្ឋាន
សណ្ឋាគារ 
ម្ចាស់គំរោង៖ សាលារាជធានីភ្នំពេញ 
អ្នកសាងសង់៖ ក្រុមហ៊ុនសំណង់របស់សណ្ឋាគារសុខារ 
ត្រួតពិនិត្យបច្ចេកទេស៖ មន្ទីរសាធារណៈការ និងដឹកជញ្ជួនរាជធានី 
រយៈពេល៖ ១៨ខែ 
ចាប់ផ្តើមនិងគ្រោងបញ្ចប់៖ មិថុនា ២០១១ - វិច្ឆិកា ២០១២ 
គំរោងថវិកា៖ ១៨.២៧២.៣៤៨ ដុល្លាអាមេរិក សំរាប់ការងារសាងសង់ច្រាំងទន្លេ
ជាមួយនឹង ២.៨៧០.០០០ ដុល្លាអាមេរិក សំរាប់ស្ថាបនាផ្លូវ សួន ភ្លើងបំភ្លឺ ជាដើម 
លក្ខណៈបច្ចេកទេសសង្ខេបនៃការស្ថាបនា៖ តាមការបង្ហាញរបស់ក្រុមបច្ចេកទេស
ប្លង់ Tieng Phong Structure ច្រាំងទន្លេយើង នឹងត្រូវ ចែកចេញជា ២ កំណាត់ (segments) ដែលសាងសង់តាមបច្ចេកទេសខុសប្លែកគ្នា ក្នុងនោះមាន៖ 
• ផ្នែកទី១ ៖ (Segment 1) ចាប់ពីគល់ស្ពានជ្រោយចង្វារខាងកើត មកដល់ ជិតសួនគំរោងសណ្ឋាគារសុខា អូតែល មានប្រវែង ១៧០០ម៉ែត្រ សំរាប់ទីតាំងដីខ្សោយ
ចំណោទខ្ពស់ មានដីបាក់ ច្រើន នឹងត្រូវប្រើប្រាស់បច្ចេកទេស ច្រាំងចំណោទឈរត្រង់
(Vertical Embankment, Concrete Sheet Pile) ដែលការចំណាយខ្ពស់ ហើយមានភាព
ស្មុគស្មាញ
• ផ្នែកទី២ ៖ (Segment 2) តចាប់ពីផ្នែកទីមួយរហូតដល់ច្រាំងចុងជ្រោយ មានប្រវែង
១២០០ម៉ែត្រ សំរាប់ចំណោទទាប ត្រូវប្រើប្រាស់បច្ចេកទេស ចំណោទ ជំរេល (Slope
Embankment)។
លទ្ធផលការងារធំៗដែលសម្រេចបាន៖
• ដោះស្រាយសំណង់បណ្តោះអាសន្នខុសច្បាប់ចំនួន ១១១ខ្នងផ្ទះ
• ការងារកាប់ដើមឈើ ដើម្បីសម្អាតការដ្ឋានសាងសង់ អស់ ៦៣ដើម
• ការងារហ៊ុំព័ទ្ធការដ្ឋាន ដោយធ្វើរបងសុវត្ថិភាព ប្រវែង ២៤០០ម៉ែត្រ នៃប្រវែងច្រាំងសរុបត្រូវស្ថាបនា ៣០០០ម៉ែត្រ
• ការងារជីកកាត់ជើងទេរ និងធ្វើផ្លូវសម្រាប់គ្រឿងចក្រ បានប្រវែង ១៣៥០ម៉ែត្រ
• ការងារបុកសសរគ្រឹះមុខកាត់ទំហំ៧០០មីលីម៉ែត្រ ៥០០មីលីម៉ែត្រ និង ៤០០មីលីម៉ែត្រ 
ជម្រៅ១២ម៉ែត្រ ១៥ម៉ែត្រ និង ១៨ម៉ែត្រ បានចំនួន ៥៧ដើម





No comments:

Post a Comment

Twitter Bird Gadget